khmer eng
  • ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ និងលើក​ទឹក​ចិត្ត​ដល់​មន្ត្រី បុគ្គលិក កម្មករ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកែប
     
    ចែករំលែក ៖


    ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម ងួន ប៊ៀន អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកែប បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និង លើកទឹកចិត្តដល់មន្ត្រី បុគ្គលិក កម្មករ នៃមន្ទីរពេទ្យបង្អែកខេត្តកែប ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
    ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ខៀវ មុត និង ឯកឧត្តម ទេព យុទ្ធី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ថ្លែងអំណរគុណពីសំណាក់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ជូនចំពោះមន្ត្រី បុគ្គលិក កម្មករមន្ទីរពេទ្យបង្អែកខេត្តកែបទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច មុខងារ ផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធ ប្រឆាំង និង ការពិនិត្យ ព្យាបាលអ្នកជំងឺ និង អ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានប្រកបដោយប្រសិទ្ធភាពមិនមានការឆ្លងរាលដាលនៅក្នុងសហគមន៍ខេត្តកែប ក្នុងរយៈពេលកន្លងមកនេះ និង បានសំណូមពរ ឲ្យបន្តការយកចិត្តទុកដាក់លើកកម្ពស់អនុវត្តន៍នូវវិធានការបង្ការ ទប់ស្កាត់ និង ការព្យាបាលជូនប្រជាពលរដ្ឋដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក អនុវត្តន៍ឲ្យបានជោគជ័យលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ជាមួយនឹងការសំណេះសំណាលនេះ បាននាំយកអំណោយរួមមាន ទឹកបរិសុទ្ធ ទឹកក្រូច និង ថវិកាឧបត្ថម្ភជូនដល់មន្ត្រី បុគ្គលិក កម្មករនៃមន្ទីរពេទ្យបង្អែកខេត្តកែបចំនួន ៥៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០ ០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម យស ផានីត្តា បានអញ្ជើញចូលរួមពីធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញពិសាអាហារពេលព្រឹកការងារជាមួយភារធារីស្តីទី នៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកាចំនួន២០០ដុល្លា ដល់និស្សិតម្នាក់មកពី ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម​ យស​ ផានីត្តា ប្រធានគណៈកម្​មការទី២​ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមកម្មវិធីសម្ពោធរោងចក្រកែច្នែជ័រកៅស៊ូ និងសមិទ្ធផលនានារបស់ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត